ក្រសួងកសិកម្មក៏បានចុះធ្វើការត្រួតពិនិត្យទីផ្សារនៃថ្នាំកសិកម្ម ក្រុមហ៊ុនបានសហការយ៉ាងសកម្មដើម្បីធានានូវភាពស្របច្បាប់និងគុណភាពប្រកបដោយប្រសិទ្ធិភាពខ្ពស់។
ក្រសួងកសិកម្មក៏បានចុះធ្វើការត្រួតពិនិត្យទីផ្សារនៃថ្នាំកសិកម្ម ក្រុមហ៊ុនបានសហការយ៉ាងសកម្មដើម្បីធានានូវភាពស្របច្បាប់និងគុណភាពប្រកបដោយប្រសិទ្ធិភាពខ្ពស់។
ក្រុមហ៊ុនបានរៀបចំកិច្ចប្រជុំកសិករប្រកបភាពជោគជ័យដោយពង្រឹងនិងបានផ្សព្វផ្សាយពីរបៀបនៃការប្រើប្រាស់ថ្នាំកសិកម្មប្រកបដោយគុណភាពនិងស្របទៅតាមច្បាប់ដែលក្រសួងកសិកម្មបានចែង ដើម្បីបំពេញនូវតម្រូវការរបស់ប្រជាកសិករ។
ថ្មីៗនេះ ក្រុមហ៊ុនបានរៀបចំកិច្ចប្រជុំកសិករនៅតាមបណ្តាខេត្តជាច្រើនបានដោយជោគជ័យ ក្នុងកិច្ចប្រជុំនោះផងដែរក្រុមហ៊ុនបានផ្តល់ជូននូវព័ត៌មានលម្អិតអំពីការចុះបញ្ជីផលិតផលស្របច្បាប់ និងប្រព័ន្ធរក្សា
គុណភាពនៃផលិតផល ក្រុមហ៊ុនក៏បានលើកឡើងអំពីការត្រួតពិនិត្យទីផ្សារថ្នាំកសិកម្មនាពេលថ្មីៗនេះដែលធ្វើឡើងដោយក្រសួងកសិកម្ម។ រាល់ផលិតផលរបស់ក្រុមហ៊ុនគឺមានប្រភពច្បាស់លាស់និងស្របច្បាប់មានឯកសារពេញលេញបញ្ចាក់ច្បាស់លាស់និងគោរពទៅតាមច្បាប់បញ្ញតិ្តរបស់ក្រសួងកសិកម្ម ហើយក៏សូមធានាថាកសិករទាំងឡាយអាចយកទៅប្រើប្រាស់បានដោយសុវត្ថិភាព និងទំនុកចិត្តខ្ពស់។
ទន្ទឹមនឹងនេះបុគ្គលិកបច្ចេកទេសខាងកសិកម្មរបស់ក្រុមហ៊ុនខេសៃអេហ្គ្រោនិងនៅទីតាំងផ្ទាល់ដើម្បីសម្រួលបន្ទុកនិងដោះស្រាយបញ្ហាជូនព្រមទាំងពន្យល់ពីរបៀបនៃការការគ្រប់គ្រងសត្វល្អិតជំងឺព្រមទាំងបញ្ហាជាក់ស្តែងដែលបានជួបប្រទះអំឡុងពេលប្រើប្រាស់ថ្នាំដោយជួយអោយប្រជាកសិករបានជ្រើសរើសនិងប្រើប្រាស់ថ្នាំបានត្រឹមត្រូវតាមបែបវិទ្យាសាស្រ្តនិងគ្រប់គ្រងសត្វល្អិតបានយ៉ាងមានប្រសិទ្ធភាពនិងកាត់បន្ថយហានិភ័យពេលប្រើប្រាស់ថ្នាំ។
នាពេលខាងមុខ ក្រុមហ៊ុននឹងបន្តរៀបចំកិច្ចប្រជុំកសិករ និងផ្សព្វផ្សាយបច្ចេកវិទ្យានៃការប្រើប្រាស់បានកាន់តែច្រើននិងទូលំទូលាយ បង្កើនគុណភាពសេវាកម្មដល់អតិថិជននិងជួយជ្រោមជ្រែងដល់ប្រជាកសិករដើម្បីលើកកម្ពស់ដល់ទិន្នផលកសិកម្ម បង្កើនប្រាក់ចំណូល បានកាន់តែខ្ពស់ប្រកបដោយស្ថិរភាពនិងយូរអង្វែងតទៅ ។




