subsidiary

·កិច្ចប្រជុំបុគ្គលិកខេសៃនៅប្រទេសកម្ពុជា
time:2026-01-13visits:41

ថ្មីៗនេះដែរ ក្រុមហ៊ុនខេសៃអេហ្រ្គោខេមបូឌាបានរៀបចំបើកកិច្ចប្រជុំធំមួយដែលមានបុគ្គលិកតាមបណ្តាលខេត្តទូទាំងប្រទាំងមកចូលរួម និយមន័យក្នុងកិច្ចប្រជុំគឺទាក់ទងទៅនឹងសេចក្តីសង្ខេបការងារប្រចាំឆ្នាំ ស្តង់ដារអាជីវកម្ម និងទិសដៅសេវាកម្មសម្រាប់ឆ្នាំថ្មី។ក្នុងកិច្ចប្រជុំនេះដែរបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការពង្រឹងសមត្ថភាពវិជ្ជាជីវៈ និងគុណភាពសេវាកម្មដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការ បំពេញតម្រូវការជាក់ស្តែងរបស់កសិករអោយបានកាន់តែប្រសើរឡើង និងផ្តល់ការគាំទ្រប្រកបដោយប្រសិទ្ធភាព និងក្នុងការប្រើប្រាស់ដែលអាចទុកចិត្តបានទៅលើផលិតផលរបស់ក្រុមហ៊ុនយើងខ្ញុំ។

បន្ទាប់ពីប្រជុំចប់ ខាងក្រុមហ៊ុនបានរៀបចំការប្រកួតបាល់ទាត់ជាលក្ខណៈមិត្តភាពគ្រួសារ។ នៅលើទីលាន បុគ្គលិកបានសហការគ្នា និងប្រយុទ្ធយ៉ាងសកម្ម ដោយបង្ហាញពីឆន្ទៈយ៉ាងមោះមុតនូវស្មារតីរួមក្រុមតែមួយ។ តាមរយៈសកម្មភាពកីឡា ការទំនាក់ទំនងគ្នា និងការជឿទុកចិត្តលើគ្នាទៅវិញទៅមកក្នុងស្មារតីរួមក្រុម ដែលធ្វើអោយប្រសើរឡើងនូវសាមគ្គីភាពជាក្រុមដែលប្រកបដោយប្រសិទ្ធភាពខ្ពស់។

នៅឆ្នាំថ្មីនេះដែរក្រុមហ៊ុនខេសៃអេហ្រ្គោខេមបូឌាបានប្តេជ្ញាចិត្តក្នុងការពង្រឹងសមត្ថភាពសេវាកម្មវិជ្ជាជីវៈអោយកាន់តែខ្លាំងជាងមុន  ក្នុងការស្វែងយល់អំពីតម្រូវការរបស់កសិករអោយសុីជម្រៅជាងមុន និងជួយរកជាដំណោះស្រាយបញ្ហាតាមជាក់ស្តែងជូនកសិករ ក្នុងការការពារដំណាំកសិផលរបស់កសិករអោយកាន់តែមានស្ថិរភាព និងបង្កើនទិន្នផលប្រាក់ចំណូលខ្ពស់ជាងមុន។

微信图片_2026-01-13_081131_589.jpg



微信图片_2026-01-13_081200_526.jpg



微信图片_2026-01-13_081203_854.jpg



微信图片_2026-01-13_081207_213.jpg