subsidiary

ក្រុមហ៊ុនបានរៀបចំកិច្ចប្រជុំកសិករប្រកបដោយជោគជ័យ ដើម្បីពង្រឹងនិងបានផ្សព្វផ្សាយពីរបៀបនៃការប្រើប្រាស់ថ្នាំកសិកម្មប្រកបដោយគុណភាពនិងស្របទៅតាមច្បាប់ដែលក្រសួងកសិកម្មបានចែង ដើម្បីបំពេញនូវតម្រូវការរបស់ប្រជាកសិករ។
time:2026-01-13visits:56

ថ្មីៗនេះ ក្រុមហ៊ុនបានរៀបចំកិច្ចប្រជុំកសិករនៅតាមបណ្តាខេត្តជាច្រើនបានដោយជោគជ័យ  ក្នុងកិច្ចប្រជុំនោះផងដែរក្រុមហ៊ុនបានផ្តល់ជូននូវព័ត៌មានលម្អិតអំពីផលិតផល  និងបានលើកឡើងពីប្រធានបទរៀបនៃការប្រើប្រាស់ថ្នាំកសិកម្មអោយបានត្រូវតាមស្តង់ដារ និងការធានាគុណភាពផលិតផល។

ក្រុមហ៊ុនក៏បានលើកឡើងអំពីការចុះត្រួតពិនិត្យទីផ្សារថ្នាំផលិតផលកសិកម្មនាពេលថ្មីៗនេះដែលធ្វើឡើងដោយក្រសួងកសិកម្ម។ រាល់ផលិតផលរបស់ក្រុមហ៊ុនគឺមានប្រភពច្បាស់លាស់និងស្របច្បាប់ មានឯកសារផលិតផលចុះបញ្ចីបានត្រឹមត្រូវ  ដោយគោរពទៅតាមច្បាប់បញ្ញតិ្តរបស់ក្រសួងកសិកម្ម  ហើយក៏សូមធានាថាកសិករទាំងឡាយអាចយកទៅប្រើប្រាស់បានដោយសុវត្ថិភាព និងទំនុកចិត្តខ្ពស់។

ទន្ទឹមនឹងនេះបុគ្គលិកបច្ចេកទេសខាងកសិកម្មរបស់ក្រុមហ៊ុនខេសៃអេហ្គ្រោនិងនៅទីតាំងផ្ទាល់ដើម្បីសម្រួលបន្ទុកនិងដោះស្រាយបញ្ហាជូនព្រមទាំងពន្យល់ពីរបៀបនៃការការគ្រប់គ្រងសត្វល្អិតជំងឺ ព្រមទាំង

បញ្ហាជាក់ស្តែងដែលបានជួបប្រទះអំឡុងពេលប្រើប្រាស់ថ្នាំ ដោយជួយអោយប្រជាកសិករបានជ្រើសរើសនិងប្រើប្រាស់ថ្នាំបានត្រឹមត្រូវនិងគ្រប់គ្រងសត្វល្អិតបានយ៉ាងមានប្រសិទ្ធភាពនិងកាត់បន្ថយហានិភ័យពេលប្រើប្រាស់ថ្នាំ។

នាពេលខាងមុខ ក្រុមហ៊ុននឹងបន្តរៀបចំកិច្ចប្រជុំកសិករ និងផ្សព្វផ្សាយបច្ចេកវិទ្យានៃការប្រើប្រាស់បានកាន់តែច្រើននិងទូលំទូលាយ បង្កើនគុណភាពសេវាកម្មដល់អតិថិជននិងជួយជ្រោមជ្រែងដល់ប្រជាកសិករដើម្បីលើកកម្ពស់ដល់ទិន្នផលកសិកម្ម បង្កើនប្រាក់ចំណូល បានកាន់តែខ្ពស់ប្រកបដោយស្ថិរភាពនិងយូរអង្វែងតទៅ ។

微信图片_2026-01-13_081540_057.jpg



微信图片_2026-01-13_081544_032.jpg



微信图片_2026-01-13_081547_687.jpg



微信图片_2026-01-13_081550_975.jpg