subsidiary

លទ្ធផលនៃការសាកល្បងថ្នាំគីមី (Glufosinate-P) នៅលើវាលស្រែបង្ហាញប្រសិទ្ធភាពគួរឱ្យកត់សម្គាល់ ជួយដល់ការកម្ចាត់ស្មៅក្នុងវិស័យកសិកម្មប្រកបដោយប្រសិទ្ធភាពខ្ពស់
time:2026-06-09visits:1

“កាលពីពេលថ្មីៗនេះ ក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនបានរៀបចំ និងចុះធ្វើការពិសោធន៍បង្ហាញពីប្រសិទ្ធភាពថ្នាំគីមី (Glufosinate-P) នៅក្នុងតំបន់ដាំដុះដំណាំរបស់កសិករដោយផ្ទាល់។ តាមរយៈការតាមដានដោយផ្ទាល់ និងការវាយតម្លៃលើប្រសិទ្ធភាពនៅនឹងកន្លែង លទ្ធផលនៃការធ្វើពិសោធន៍បានបង្ហាញថាថ្នាំ (Glufosinate-P) បង្ហាញនូវប្រសិទ្ធភាពកម្ចាត់យ៉ាងល្អឥតខ្ចោះប្រឆាំងនឹងប្រភេទស្មៅដុះដែលមានអាយុកាលមួយឆ្នាំ និងស្មៅមានអាយុកាលច្រើនឆ្នាំជាច្រើនប្រភេទថែមទៀតផង ដែលផ្តល់នូវដំណោះស្រាយប្រកបដោយប្រសិទ្ធភាពខ្ពស់សម្រាប់ការគ្រប់គ្រងស្មៅចង្រៃរបស់កសិករ។

ក្នុងកំឡុងពេលពិសោធន៍ បុគ្គលិកបច្ចេកទេសបានបាញ់ថ្នាំយ៉ាងម៉ឺងម៉ាត់ស្របតាមស្តង់ដារនៃការប្រើប្រាស់ថ្នាំកសិកម្មតាមលក្ខណៈវិទ្យាសាស្ត្រ។ រយៈពេល ៣ ថ្ងៃបន្ទាប់ពីបាញ់ថ្នាំ ស្មៅចង្រៃចាប់ផ្តើមបង្ហាញរោគសញ្ញា។ រយៈពេល ៧ ថ្ងៃក្រោយមក ភាគច្រើននៃស្មៅស្លឹកធំ និងស្មៅស្លឹកស្រួចផ្សេងទៀតបានបាត់បង់ពណ៌បៃតងទាំងស្រុង និងស្រពោនក្រៀមស្វិត។ រយៈពេល ១៥ ថ្ងៃក្រោយមក អត្រាងាប់នៃស្មៅចង្រៃបានសម្រេចតាមគោលដៅដែលបានរំពឹងទុក ហើយប្រសិទ្ធភាពកម្ចាត់ស្មៅនៅលើវាលស្រែចំការបស់កសិករគឺបានងាប់ស្អាតទាំងស្រុង។

ផ្អែកលើលទ្ធផលនៃការចុះមើលផ្ទាល់នៅនឹងកន្លែង ថ្នាំ (Glufosinate-P) មានលក្ខណៈពិសេសដូចជា ឃើញប្រសិទ្ធភាពលឿន កម្ចាត់ស្មៅបានច្រើនប្រភេទ និងមានស្ថិរភាពប្រសិទ្ធភាពយូរអង្វែង ដោយបង្ហាញពីលទ្ធផលការពារ និងកម្ចាត់យ៉ាងល្អប្រឆាំងនឹងស្មៅចង្រៃទូទៅដូចជា ស្មៅពុកបង្កង ស្មៅជើងក្រាស់ ស្មៅជើងក្អែក ស្មៅបែកក្បាល ស្មៅក្រវ៉ាញជ្រូក ជាដើម និងប្រភេទស្មៅចង្រៃជាច្រើនផ្សេងៗទៀត។ ទន្ទឹមនឹងនេះ ក្រោមលក្ខខណ្ឌនៃការប្រើប្រាស់តាមបច្ចេកទេស ថ្នាំនេះមានសុវត្ថិភាពល្អចំពោះដំណាំ ដែលជួយអោយកសិករសន្សំសំចៃការចំណាយលើកម្លាំងពលកម្មក្នុងការដកស្មៅ និងលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងវាលស្រែ។

នាថ្ងៃអនាគត ក្រុមហ៊ុននឹងបន្តប្រកាន់ខ្ជាប់នូវទស្សនៈ “ប្រើប្រាស់បច្ចេកវិទ្យា ដើម្បីបម្រើវិស័យកសិកម្ម” ដោយចុះផ្សព្វផ្សាយបង្ហាញគំរូពីផលិតផល និងសេវាកម្មបច្ចេកទេសឱ្យកាន់តែល្អប្រសើរ ដើម្បីផ្តល់ជូនកសិករនូវដំណោះស្រាយការពារភោគផលដែលប្រកបដោយគុណភាពខ្ពស់ និងប្រសិទ្ធភាពកាន់តែខ្លាំង រួមចំណែកជួយដល់វិស័យកសិកម្មក្នុងការបង្កើនទិន្នផល ចំណូល និងការអភិវឌ្ឍពណ៌បៃតងបានកាន់តែច្រើន។


WPS拼图0.png